កម្ពុជា រៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី២១
កិច្ចការសម្របសម្រួលអ្នកសារព័ត៌មាន ការសមក្បូនដង្ហែរថ្នាក់ដឹកនាំប្រទេសមហាអំណាចធំៗ
ការសមក្បូនរក្សាសន្តិសុខ និងកិច្ចការពាក់ព័ន្ធជាច្រើនផ្សេងទៀត កំពុងតែមមាញឹកជាខ្លាំង
ដើម្បីបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥
ដល់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១២ខាងមុខ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន
ឯកឧត្តម ខៀវ កាញ្ញារិទ្ធ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៧ ខែវិច្ឆិកា
ឆ្នាំ២០១២ឱ្យដឹងថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ច្រើនជាង១៦០០នាក់
បានចុះឈ្មោះ ដើម្បីឈានដានយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ានលើកទី២១នៅកម្ពុជា។
ប្រធានក្រុមផ្នែកចុះឈ្មោះអ្នកសារព័ត៌មានជាតិ
និងអន្តរជាតិ លោក ជា កែវចិន្តា បានមានប្រសាន៍ប្រាប់ទូរទស្សន៍ហង្សមាសHDTVឱ្យដឹងថា
ចំនួនអ្នកចុះឈ្មោះដើម្បីតាមដានកិច្ចប្រជុំកំពូលអាស៊ាននាខែវិច្ឆិកាខាងមុខនេះ
អាចកើនឡើងលើស១៦០០នាក់ ដោយសារក្នុងមួយថ្ងៃៗ លោក ទទួលបានអ្នកចុះឈ្មោះថ្មីជាបន្តបន្ទាប់រាប់សិបនាក់
ហើយអ្នកសារព័ត៌មានជាតិ មានចំនួនច្រើនជាងគេ ចំណែកអ្នកសារព័តមានអន្តរជាតិវិញ ។
លោក
ជា កែវចិន្តា បានបន្ថែមទៀតថា ក្រុមការងាររបស់លោក មានការមមាញឹកខ្លាំង ក្នុងការទទួល
និងត្រួតពិនិត្ររាល់ទន្និន័យរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានបំណងចុះឈ្មោះយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ាននាខែវិច្ឆិកាខាងមុខ។
ក្រៅពីបញ្ហាសម្របសម្រួលអ្នកសារព័ត៌មាន
បញ្ហាសន្តិសុខ ក៏កំពុងត្រូវបានរឹតបន្តឹងផងដែរ ដោយនាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា
ឆ្នាំ២០១២នេះ កងកម្លាំងប្រដាប់អាវុធ ត្រូវបានហាត់សម ដើម្បីការពារ
និងរក្សាសន្តិសុខជូនថ្នាក់ដឹកនាំកំពូលដែលគម្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២១។
អ្នកនាំពាក្យ
រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យដឹងថា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ាដែលទើបជាប់ឆ្នោតសាជាថ្មី
នឹងអញ្ជើញមកប្រទេសកម្ពុជា ចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន បូកអាមេរិក និងដៃគូផ្សេងទៀត
ហើយថ្នាក់ដឹកនាំកំពូលផ្សេងទៀត ដូចជា នាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីគូ ណូដា
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោកស្រី ជូលា ហ្គីឡាត (Julia Gillard) នាយករដ្ឋមន្រ្តីរុស្ស៊ី លោក ប្លាឌឺមៀ ពូទីន
នាយករដ្ឋមន្រ្តីចិន វិន ជាបាវ និងថ្នាក់កំពូលផ្សេងៗទៀត ក៏គ្រោងនឹងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជាផងដែរ
។
សូមជម្រាបថា
ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកិច្ចប្រជុំកំពូលអាស៊ានលើកទី២១
និងអាស៊ានបូកអាមេរិក និងកិច្ចប្រជុំដាច់ដោយឡែកផ្សេងៗទៀតជាមួយ
ចិន ជប៉ុន កូរ៉េខាងត្បួង រុស្ស៊ី កាណាដា អូស្ត្រាលី ឥណ្ឌា ជាដើម។
គួរបញ្ជាក់ឱ្យដឹងថា
ប្រទេសជាសមាជិកអាស៊ាន រួមមានឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ថៃ ព្រុយណេ
វៀតណាម ឡាវ កម្ពុជា និងមីយ៉ាន់ម៉ាដែលប្រទេសទាំង១០នេះ មានការបេជ្ញាខ្ពស់
ក្នុងការបង្កើតសហគមន៍អាស៊ានតែមួយក្នុងឆ្នាំ២០១៥ខាងមុខ។
No comments:
Post a Comment