កិច្ចប្រជុំកំពូលអាស៊ាន
នឹងមិនផ្តោតលើទំនប់វារីអគ្គិសនី សាយបុរីទេ
អ្នកនាំពាក្យរាជរដ្ឋាភិបាល
បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលនឹង ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩
ដល់ថ្ងៃទី២១ វិច្ឆិកា ខាងមុខនេះ នឹងមិននិយាយអំពីបញ្ហា ទំនប់ វា រីអគ្គិសនី
សាយ៉ាបុរីទេ។
ឯកឧត្តមខៀវ
កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមាន
ប្រសាសន៍ប្រាប់ទូរទស្សន៍ហង្សមាស កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១២ថា
កិច្ចប្រជុំកំពូលនេះ នឹងមិនមលើកយកបញ្ហា នៃប្រទេសជិតខាងមកពិភាក្សានោះទេ
ជាពិសេសបញ្ហាការសាងសង់ទំនប់វារីអគ្គិនីសាយ៉ាបុរី របស់ប្រទេសឡាវដ៏ម្រូងចម្រាស់ ។
ឯកឧត្តមបន្តថា
បញ្ហា ផលប៉ះពាល់របស់ទំនប់វារីអគ្គិសនី ដែលមានកម្លាំងឋាមពលជាង ១ពាន់មេហ្គាវ៉ាត់នេះ
គឺជាតួនាទីរបស់គណៈកម្មការតំបន់ទន្លេមេគង្គជាអ្នកដោះស្រាយ និងទទួលខុសត្រូវ។
ឯកឧត្តមបញ្ជាក់ទៀតថា បន្ទាប់ពីមានការពន្យល់ហេតុផលពីអ្នកជំនាញ និងរដ្ឋាភិបាលឡាវ
ចំពោះផលប៉ះពាល់ផ្សេងៗ នៃទំនប់នេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប កាលពីថ្ងៃទី៤
ខែវិច្ឆិកា ឆ្នាំ២០១២ សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឯកភាពចំពោះការសាងសង់នេះ
ប៉ុន្តែ សម្តេចបានទាមទារឲ្យភាគីឡាវ ត្រូវគោរពនូវរាល់លក្ខខណ្ឌនានា ដែលនិរន្តរភាពបរស្ថាន
ដែលប្រទេសពាក់ព័ន្ធ មានកម្ពុជា វៀតណាម ឡាវ និងថៃ បានធ្វើជាមួយគ្នាកន្លងមក។
ខ្លឹមសារនៃ
កិច្ចព្រមព្រៀង របស់គណៈកម្មការទន្លេមេគង្គ ឆ្នាំ១៩៥ បានឲ្យដឹងថា ការប្រើប្រាស់ទន្លេមេគង្គ
គណៈកម្មការទន្លេមេគង្គ ត្រូវធ្វើការពិគ្រោះយោបល់គ្នាជាមុន ដើម្បីឈាន ទៅដល់ការឯកភាព
និងព្រមព្រៀងគ្នា
និងមិនត្រូវរំលោភសិទ្ធិលើប្រទេសណាមួយ ដែលជា សមាជិកគណៈកម្មការទន្លេមេគង្គឡើយ
ទោះបីជាការប្រើប្រាស់ទឹកទន្លេមេគង្គ ស្ថិតក្នុងក្របខណ្ឌប្រទេសរបស់ខ្លួនក្តី។
កិច្ចព្រមព្រៀងក៏ផ្តោតផងដែរ ថា ការប្រើប្រាស់ទឹកទន្លេមេគង្គ ត្រូវធ្វើឡើងក្នុងក្របខណ្ឌយុត្តិធម៌
និងសមធម៌។
បេសកកម្ម
និងទំនួលខុសត្រូវរបស់គណៈកម្មការទន្លេមេគង្គ គឺផ្តោតលើការគ្រប់គ្រងអាងទឹក
ទន្លេមេគង្គ គ្រប់គ្រងវិស័យជលផល ការគ្រប់គ្រងទឹកជំនន់ ស្វែងរកកាលានុវត្តភាព
សម្រាប់អភិវឌ្ឍវិស័យកសិកម្ម ការរក្សាឲ្យបាននូវសេរីភាពនៃនាវាចរណ៍
ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍវារីអគ្គិសនី ប្រកបដោយនិរន្តរភាព ផងដែរ។
យោងរបាយការណ៍បឋម
ដែលរកឃើញដោយគណៈកម្មការទន្លេមេគង្គ កាលពីខែឧសភា ឆ្នាំ២០១០ បានបង្ហាញថា កម្ពុជា
នឹងក្លាយជាប្រទេស ដែលរងផលប៉ះពាល់ដោយប្រយោល ក្នុងកម្រិតខ្ពស់ ពីការសំណង់ទំនប់របស់ឡាវ
ប្រមាណ៤៣% និងវៀតណាម ២៣% និងកាលពី ខែមីនា
ឆ្នាំ២០១១ មានអង្គការសង្គមស៊ីលចំនួន ២៦៣ មកពីបណ្តាប្រទេស៥១ បានស្នើសុំ
ឲ្យប្រទេសឡាវ លុបចោលគម្រោងសាងសង់វារីអគ្គិសនី ដ៏មានហានីភ័យនេះ។
ជាមួយគ្នានេះដែរ កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១២
អ្នកសម្របសម្រួលគោលនយោបាយប្រចាំអាស៊ីអគ្នេយ៍លោក ឃឺក ហឺប៊ឺកសុន(Kirk Hrebertson) បានលើកឡើងថា
ទំនប់វារីអគ្គិសនី សាយ៉ាបុរី ដែលសាសង់ដោយក្រុមហ៊ុន ឆ កានឆាង (Ch karnchang)របស់ថៃនេះ នឹងធ្វើផលប៉ះពាល់ធ្ងន់ ធ្ងរភ្លាមៗ ដល់បណ្តាប្រទេស ដែលស្ថិតក្នុងតំបន់ទន្លេមេគង្គក្រោម
ក្នុងនោះ នឹងធ្វើឲ្យកំណក ឬលំហូរដីល្បាប់មានការកកស្ទះ ខូចគុណភាពទឹក
ប៉ះពាល់ប្រព័ន្ធអេកូឡូស៊ី ទិន្នផលត្រីនឹងមានការថយចុះ ហើយមនុស្ស ជាង៦៥ លាន នាក់
ក៏នឹងរងផលប៉ះពាល់ ។
ដោយឡែក នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២
បន្ទាប់ពីប្រទេសឡាវ បានធ្វើពិធីក្រុងពាលី បញ្ចុះ បឋមសិលា
ដើម្បីសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបុរី អង្គការការពារសត្វព្រៃ ហៅកាត់ថា WWF
បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសប្រទេសឡាវថា ការសាង់សង់ទំនប់វារីអគ្គិសនី
របស់ប្រទេសឡាវនេះ គឺជាការមើលស្រាលចំពោះការសម្រេចចិត្តរបស់គណៈកម្មការ
ទន្លេមេគង្គកាលពីខែធ្នូឆ្នាំ២០១១ ដែលស្នើឲ្យមានការពន្យាពេលសាងសង់។ អង្គការWWF ក៏
លើកឡើងផងដែរថា ការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបុរី របស់ឡាវ គឺកំពុងដាកនិរន្តរ ភាព
នៃប្រព័ន្ធអេកូឡូស៊ី ទន្លេដ៏សំខាន់ នៅលើពិភពលោកមួយនេះ ឲ្យប្រឈមគ្រោះ មហន្តរាយ
និងថា ទំនប់នេះ កំពុងបង្កគ្រោះថ្នាក់ដល់កិច្ចសហការក្នុងតំបន់ផងដែរ។
គួររំលឹកថា
ចាប់តាំងពីគម្រោងសំណង់ទំនប់វារីអគ្គិនីនេះ ត្រូវបានភាគីឡាវស្នើឡើង តែភាគី កម្ពុជា
និងវៀតណាម បានជំទាស់ជានិច្ច ប៉ុន្តែ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ ប្រទេសឡាវ បានសម្រេចធ្វើពិធីបញ្ចុះបឋមសិលា
ដើម្បីដំណើរការសាងសង់ទំនប់នេះ ជាផ្លូវការ។
No comments:
Post a Comment