Monday, November 26, 2012

កម្ពុជា ផ្តួចផ្តើមគំនិតឲ្យអាស៊ាន



កម្ពុជា ផ្តួចផ្តើមគំនិតឲ្យអាស៊ាន


ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០១២កម្ពុជាបានផ្តួចផ្តើមគំនិតមិនឲ្យប្រទេសអាស៊ានទាំង១០មានសង្គ្រាមស៊ីវិលបន្តទៀត ព្រោះកម្ពុជាធ្លាប់ជួបប្រទះបទពិសោធន៍ ដ៏ជូរចត់នេះ ដូច្នេះកម្ពុជាមិនចង់ឲ្យភាពហិនហោច ខ្លោច ផ្សារនេះ កើតឡើងបន្តទៀត លើប្រទេសជាសមាជិកអាស៊ាន និងពិភពលោក ផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ពីគោលបំណងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានតាមរយៈសំណើជាច្រើនទៅកាន់ថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន ឲ្យពិចារណា ធ្វើយ៉ាងណា កុំឲ្យសង្គ្រាមស៊ីវិលកើតមានឡើងបន្តទៀតក្នុងប្រទេសអាស៊ានទាំង១០ ដើម្បីឈានទៅរកភាពសុខដុមនីយកម្ម ដែលអាស៊ានមានពាក្យស្លោកថា «សហគមន៍តែមួយ វាសនាតែមួយ»និងស្របតាមគោលការណ៍ ដែលឆ្នាំ២០១៥ ​ប្រទេសទាំង១០ ធ្វើសមាហរណកម្ម បើកទីផ្សារសេរី ដោយមិនជាប់របាំងពន្ធគយ។


ឯកឧត្តមបានបន្ថែមថា ក្រៅពីសង្រ្គាមស៊ីវិល កម្ពុជាចង់ឲ្យប្រទេសអាស៊ាន ដែលនៅជាប់នឹង សមុទ្រ ចិន ខាង ត្បូង ដោះស្រាយជម្លោះកោះ ដែលសំបូរទៅដោយធនធានរ៉ែដ៏ចម្រូង ចម្រាសនេះដោយសន្តិវិធី តាមរយៈច្បាប់តុលាការ និងអង្គការសហប្រជាជាតិ ជៀសវាង ការប្រឈមមុខដាក់គ្នាដោយអាវុធ។

ដោយឡែកបញ្ហាអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ក៏ជាប្រធានបទក្តៅមួយក្នុងកិច្ចប្រជុំកំពូល​អាស៊ានលើកទី២១ ដែលមានប្រទេសមហាអំណាចចូលរួមផងដែរ។

No comments:

Post a Comment