អង្គការសង្គមស៊ីវិល
ជំរុញឱ្យអាស៊ានលុបចោលគម្រោងសាងសង់ទំនប់សាយ៉ាប៊ូរី
ខណៈដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី២១
និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត កំពុង ដំណើរការនៅទីក្រុងភ្នំពេញ
អង្គការសង្គមស៊ីវិល បានអំពាវនាវឱ្យអាស៊ាន និងជំនួយដាក់សម្ពាធឲ្យរដ្ឋាភិបាលឡាវលុបចោលគម្រោងសាងសង់ទំបន់សាយ៉ាប៊ូរីជាបន្ទាន់។
ប្រធានប្រតិបត្តិអង្គការNGO Forum លោក ឈិត សំអាត បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត
កាលពីព្រឹកថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១២ ថា វេទិការនេះ ពិតជាផ្តល់ឱកាសដល់សង្គមស៊ីវិល
ដើម្បីលើកឡើងពីក្តីព្រួយបារម្ភចំពោះការសាងសង់ទំបន់សាយ៉ាប៊ូរី
ដោយសារអាងទន្លេមេគង្គ គឺជាសរសៃឈាម ទ្រទ្រង់អាយុជីវិតរបស់ប្រជាជនជាង៦០លាននាក់នៅក្នុងតំបន់។
លោក
បន្តថា កាលពីឆ្នាំ២០១០ ក្រោយពីការសិក្សាពីផលប៉ះពាល់ គណៈកម្មការទន្លេមេគង្គ
បានឯកភាពគ្នា ថា នឹងពន្យាគម្រោងសាងសង់ទំនប់សាយ៉ាប៊ូរីរយៈពេល១០ឆ្នាំ
ដើម្បីធ្វើការសិក្សាលម្អិតពីផលប៉ះពាល់បរិស្ថានឱ្យបានច្បាស់លាស់ មុននឹងមានការសាងសង់
ប៉ុន្តែនាពេលថ្មីៗនេះ ប្រទេសឡាវ បានចាប់ផ្តើមសាងសង់ទំនប់សាយ៉ាបូរីដោយគ្មានការឯកភាពគ្នា។
តំណាងសម្ព័ន្ធទន្លេមេគង្គ
លោក យុត សេង ឡុង បានមានប្រសាសន៍ថា ការសាងសង់ទំនប់សាយ៉ាប៊ូរីរបស់រដ្ឋាភិបាលឡាវ
មិនទាន់ត្រូវបានឯកភាពទាំងស្រុងពីរដ្ឋាភិបាលកម្ពុជា ថៃ និងវៀតណាម នៅឡើយទេ ដោយសាររដ្ឋាភិបាលឡាវ
មិនទាន់បង្ហាញពីយន្តការ ឬភាពប្រាកដប្រជាណាមួយ ដែលបញ្ជាក់ថា មានកាត់បន្ថយគ្រោះមហន្តហាយ
និងផលប៉ះពាល់ផ្សេងៗ ដែលអាចនឹងកើតមានចំពោះបរិស្ថាន សង្គម សន្តិសុខស្បៀង
និងជីវភាពរស់នៅរបស់ប្រជាជន ។
លោក
ឡុង សុចេត ប្រធានបណ្តាញប្រជានេសាទ ក៏បាននិយាយឱ្យដឹងផងដែរថា ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយទន្លេមេគង្គ
មានការព្រួយបារម្ភជាខ្លាំង នៅពេលដឹងថារដ្ឋាភិបាលឡាវសាងសង់ទំនប់សាយ៉ាប៊ូរី ដែលនឹងធ្វើឲ្យទឹកទន្លេមេគង្គ
មានការប្រែប្រួល ហើយធនធានធម្មជាតិ ក៏នឹងថយចុះផងដែរ។
No comments:
Post a Comment