រដ្ឋាភិបាលសម្រេចបង្កើតតំបន់គ្រប់គ្រង និងការពារផ្សោតទន្លេមេគង្គ
(MC)ដោយមើលឃើញថាសត្វផ្សោតទន្លេមេគង្គ កំពុងប្រឈមនឹងការបាត់បង់ទៅៗ រដ្ឋាភិបាល កម្ពុជា កាលពីព្រឹកថ្ងៃទី២៤ខែសីហា ឆ្នាំ ២០១២
បានម្រេចបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ដើម្បីអភិរក្សប្រកបដោយនិរន្តរភាព
ពិសេសសម្រាប់បម្រើវិស័យអេកូទេសចរណ៍ ។
សេចក្តីព្រាងអនុក្រឹត្យ
ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គដែលរៀបចំឡើងដោយក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទនេះ ត្រូវបានគណៈរដ្ឋមន្រ្តី អនុម័តក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួន ។
សេចក្តីព្រាងអនុក្រឹត្យនេះបានឲ្យដឹងថា
តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ មានទីតាំងលាតសន្ធឹងតាមដងទន្លេមេគង្គភាគខាងជើង
ក្នុងកំណាត់ខាងលើប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងឡាវ ចំណុចល្បាក់ខោនទឹកធ្លាក់ព្រះនិមិត្ត-អន្លង់ឈើទាល-អន្លង់មរតក ក្នុងខេត្តស្ទឹងត្រែង មកទល់នឹងក្បាលកោះទ្រង់
ក្នុងក្រុងក្រចេះ
ខេត្តក្រចេះ មានទំហំ ៧៧៦,៣០ គីឡូម៉ែទ្រការ៉េ ដោយមិនគិតបញ្ចូលតំបន់ដីសើមមានសារៈសំខាន់ជាអន្តរជាតិ ពិសេសជាទីជម្រកសត្វស្លាបទឹក ខេត្តស្ទឹងត្រែងទំហំ ១៤៦គីឡូម៉ែត្រការ៉េ
ដែលបានចុះក្នុងបញ្ជីនៃអនុសញ្ញារ៉ាំសា ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១ នៃអនុក្រឹត្យនេះ។
ប្រភពដដែលបញ្ជាក់ថា ត្រីផ្សោតគឺជាត្រីមួយប្រភេទក្នុងចំណោមត្រី៥៨ប្រភេទផ្សេងទៀតនៅកម្ពុជា ដែលតម្រូវអោយមានការការពារ ព្រោះត្រីប្រភេទនេះបាននិង កំពុងប្រឈមនឹងការបាត់បង់ជាបន្តបន្ទាប់។ ក្នុងទន្លេមេគង្គប្រទេសកម្ពុជា ចំនួនសត្វផ្សោតនៅសេសសល់ប្រហែលពី១៥៥ទៅ១៧៥ ក្បាល ដោយសារតែមានការយកចិត្តទុកដាក់អភិរក្សដ៏ខ្លាំង ពីរាជរដ្ឋាភិបាលក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ។
សូមបញ្ចាក់ថា កាលពីឆ្នាំ២០០០ ភ្ញៀវទេសចរបរទេសមកទស្សនាសត្វផ្សោតមានចំនួនប្រហែល
៥០ នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ តែនៅឆ្នាំ២០១០បានកើនឡើងដល់ជិត
២០.០០០ នាក់ រីឯភ្ញៀវទេសចរណ៍ជាតិ ក៏កើនឡើងជាង
៥ម៉ឺននាក់ដែរក្នុង១ឆ្នាំ ៕
ប្រភពដដែលបញ្ជាក់ថា ត្រីផ្សោតគឺជាត្រីមួយប្រភេទក្នុងចំណោមត្រី៥៨ប្រភេទផ្សេងទៀតនៅកម្ពុជា ដែលតម្រូវអោយមានការការពារ ព្រោះត្រីប្រភេទនេះបាននិង កំពុងប្រឈមនឹងការបាត់បង់ជាបន្តបន្ទាប់។ ក្នុងទន្លេមេគង្គប្រទេសកម្ពុជា ចំនួនសត្វផ្សោតនៅសេសសល់ប្រហែលពី១៥៥ទៅ១៧៥ ក្បាល ដោយសារតែមានការយកចិត្តទុកដាក់អភិរក្សដ៏ខ្លាំង ពីរាជរដ្ឋាភិបាលក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ។
No comments:
Post a Comment