Sunday, November 25, 2012

រាជរដ្ឋាភិបាល មិនវាស់ដី ដែលមានទំនាស់ទេ



រាជរដ្ឋាភិបាលមិនវាស់វែងដីណាដែលពាក់ព័ន្ធ ជាមួយបក្សនយោបាយ​

 ថ្លែងក្នុងពិធីផ្តល់បណ្ណ័កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋចំនួន៥៧០គ្រួសារ នៅភូមិស្រមូវ  ឃុំប៉ាលហាល  ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេជោហ៊ុន  សែន បាន​មានប្រសាសន៍ថា បើចង់ឲ្យរាជរដ្ឋាភិបាល​ចុះវាស់វែង​ដោះ​ស្រាយដីធ្លីជូន ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ ​ពាក់ពន្ធ័នឹងអ្នកនយោបាយ ឬអង្គការក្រៅ​រដ្ឋាភិបាលណាមួយឡើយ  បើពុំនោះ​ទេ ដីធ្លី​ទាំង​នោះ​ នឹងត្រូវ​បង្កក​​ទុកជាមិនខាន។

សម្តេចមានប្រសាសន៍ថា៖ ការចុះយុទ្ធនាការអនុវត្តនយោបាយចាស់សកម្មភាពថ្មីនេះ រាជរដ្ឋា​ភិបាលបាន​​ខិត​ខំ ធ្វើយ៉ាង​ណា ​ប្រែក្លាយដី​ធ្លី​​ ដែលប្រជាពលរដ្ឋកាន់កាប់មិនទាន់ស្របច្បាប់នាពេលកន្លងមក ឲ្យទៅ​ជា​ដី ដែលកាន់កាប់ដោយស្របច្បាប់ ដើម្បីធានានិរន្តរភាព នៃការកាន់កាប់ដីធ្លី​ ។

សម្តេចបានគូសបញ្ចាក់ថា ការចូលឡុកឡំណាមួយ ដែលខុសច្បាប់ពីមន្ត្រីរាជការ នគរបាល ទាហាន ​អ្នក​មានអំណាច អង្គការក្រៅរដ្ឋាភិបាល ​ពីអ្នកនយោបាយ ឬពីបក្សនយោបាយ​ណា​មួយគឺជាទង្វើខុសច្បាប់ ​។​ ជាមួយគ្នានេះដែរ សម្តេច​បាន​លើកឡើងផងដែរថា នៅកម្ពុជា មិនមាន​អ្នកទោសនយោបាយទេ ​​ប៉ុន្តែមាន​អ្នក​នយោ​​​បាយ​ ដែលជាប់​ទោស​​​ព្រហ្ម​ទណ្ឌ។ មានគេចោទ​ប្រកាន់សម្តេចថា ស​ម្តេចកំពុង​លូកដៃចូលក្នុង​រឿង​​តុលាការ ប៉ុន្តែ​ពេលខ្លះ បែរ​​ជា​មាន​អ្នកមកសុំឲ្យ​សម្តេចជួយធ្វើអន្តរាគមន៍ ដើម្បីដោះលែងអ្នកនយោ​បាយ​ជាប់ទោស​ព្រហ្មទណ្ឌទៅវិញ។
 សម្តេចបញ្ជាក់ថា៖តុការការជាប្រពន្ធ័​ឯករាជ្យមួយ មិនមានអ្នកណាអាច​រំលោភបំពាន​បាន​ទេ សូម្បីតែ​រូប​សម្តេច បើសិនធ្វើខុស ក៏តុលាការគេនឹងកាត់ទោសដែរ និយាយរួមគ្មានអ្នកណា​ម្នាក់នៅលើច្បាប់បានទេ។ផ្កាយៗពាក់ពន្ធ័គ្រឿងញៀន ពាក់ពន្ធ័និងបញ្ហាលំ​លោភនេះ​រំលោភ​​នោះ អស់ផ្កាយប៉ុន្មានហើយយកដាក់គុកិ តុលាការយកៅកាត់ ឲ្យរដ្ឋាភិបាលទៅ​អន្តរាគមន៏​យ៉ាង​ម៉ិចអញ្ចឹង​បញ្ហា​​នេះត្រូវពិនិត្យឲ្យច្បាស់ តែអ្វីជាចំណុចធំរបស់ខ្ញុំគឺដោះស្រាយឲ្យ​វាពិត​បើដោះស្រាឆយមិនពិត ប្តឹង​ផ្តល់​​គ្នា.។អង្គការខ្លះសុំដីយកទៅលក់អញ្ចឹង​កុំឲ្យមានតទៅ​ទៀត​រឿងអង្គការសុំដីនេះ)។
សម្តេចបន្តថា ការចុះវាស់វែងផ្តល់កម្មសិទ្ធដីធ្លីនេះ គឺរាជរដ្ឋាភិបាលធ្វើសម្រាប់ប្រជាជនខ្មែរទាំង​អស់​ដោយ​មិនប្រកាន់គណបក្សនយោបាយឡើយ ។

No comments:

Post a Comment