រាជរដ្ឋាភិបាលផ្តល់កោះ៣៦ នៃខេត្តមាត់សមុទ្រចំនួន៤
ទៅឲ្យក្រុមហ៊ុនក្នុងស្រុក និង ក្រៅប្រទេស ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍
រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១១
បានសម្រេចផ្តល់កោះចំនួន៣៦ ដែល ស្ថិតក្នុងខេត្តជាប់មាត់សមុទ្រចំនួន៤
ទៅឲ្យក្រុមហ៊ុនវិនិយោគចំនួន៣៩ ទាំងក្នុង និង ក្រៅប្រទេស ដើម្បីធ្វើការ អភិវឌ្ឍតំបន់ឆ្នេរ
លើវិស័យទេសចរណ៍ឲ្យកាន់តែប្រមានភាពទាក់ទាក់។ ប៉ុន្តែ ក្នុងចំណោមក្រុមហ៊ុនទាង អស់ខាងលើនៅមានក្រុមហ៊ុនមួយចំនួនតូច
មិនទាន់បានអនុវត្តគម្រោងរបស់ខ្លួននៅឡើយទេ។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
បានប្រាប់អ្នកាកសែតថា បច្ចុប្បន្នមានក្រុម ហ៊ុនជិត៤០បានទទួលសិទ្ធិវិនិយោគ ពីរាជរដ្ឋាភិបាលហើយក្រុមហ៊ុន
ភាគច្រើនបានដំណើរការ និងកំពុងធ្វើសកម្មភាពវិនិយោគរបស់ខ្លួនរួចហើយ ប៉ុន្តែ នៅមានក្រុមហ៊ុនតិចតួចប៉ុណ្ណោះ
ដែលមិនទាន់ មានសកម្មភាពនៅឡើយ ទោះបីជាទទួលបានសិទ្ធិនេះហើយក្តី។
ឯកឧត្តម បានអំពាវនាវឲ្យបណ្តាក្រុមហ៊ុនណា ដែលមិនទាន់បានធ្វើសកម្មភាព
ត្រូវអនុវត្តគម្រោងរបស់ខ្លួន និងត្រូវគោរពតាមកិច្ចសន្យា ដើម្បីជំរុញការរួមចំណែកដល់ការអភិវឌ្ឍ
សេដ្ឋកិច្ចជាតិ។
គួររំលឹកថា ក្រុមហ៊ុនទាំង៣៩
ដែលត្រូវវិនិយោគនៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ដែលជាតារារះនៅទិសនិរតីទាំង៤
រួមមានខេត្តកោះកុងចំនួន៨កោះ ខេត្តព្រះសីហនុ២០កោះ
ចំណែកខេត្តកែប និង ខេត្តកំពតមានចំនួន១១កោះ។
No comments:
Post a Comment