កម្ពុជាគ្រោងប្រារព្ធខួបលើកទី២០
នៃការបង្កើតគណកម្មាធិការអន្តរជាតិICCអង្គរចុងឆ្នាំនេះ
(MC) ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល បានអះអាងថា កម្ពុជាគ្រោងបារព្ធខួបលើកទី២០
នៃថ្ងៃបង្កើតគណកម្មាធិការសម្របសម្រួលអន្តរជាតិ សំរាប់ការជួសជុល និងអភិរក្ស ប្រាសាទអង្គរវត្ត
ហៅកាត់ថា (ICC អង្គរ) នៅចុងឆ្នាំនេះ។
ថ្លែងក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុន
ឯកអគ្គរដ្ឋទូតបារាំង និងប្រធានអង្គការយូនីស្កូរ ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៨
ខែកញ្ញា ឆ្នាំ២០១២ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម សុខ អាន ឧបនាយករដ្ឋ មន្រ្តី
រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ថា ការប្រារព្ធខួបលើកទី២០ឆ្នាំ ដែលគ្រោងធ្វើនៅដំណាច់ឆ្នាំនេះ
កំពុងស្ថិតក្នុងការពិចារណា ថាតើត្រូវប្រារព្ធនៅចុងខែវិច្ឆិកា ឬដើមខែធ្នូ។
ការមិនទាន់ច្បាស់លាស់ការបរិច្ឆេទនេះ ដោយសារ កម្ពុជា មានកម្មវិធី ប្រណាំងរថយន្ត នៅទឹកដីអង្គរ
ខេត្តសៀមរាប ស្តីពីទំនាក់ទំនងឥណ្ឌា និង ចិន”។
ឯកឧត្តមបណ្ឌិត្យសភាចារ្យបន្តថា
“ការប្រារព្ធពិធីគម្រប់ខួបនេះ ពិតជាមានសារសំខាន់ណាស់ ព្រោះទាំងភាគីកម្ពុជា និងប្រទេសផ្តល់ជំនួយសុទ្ធតែបានជួយដល់ ICC Angkor ក្នុងការអភិរក្ស លើផ្នែកបតិកភ័ណ្ឌជាតិ
និងអន្តរជាតិ ដែលប្រាសាទអង្គរវត្តកម្ពុជា បានចុះបញ្ជីជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោក
កាលឆ្នាំ១៩៩២ ហើយនៅក្នុងឆ្នាំ២០១៣ខាងមុខ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ
គណកម្មាធិការបេតិកភ័ណ្ឌពិភពលោកផងដែរ”។
ឯកឧត្តម ម៉ាសាហ្វ៊ីមី គុរ៉ុគី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មានប្រសាសន៍ថា
ជប៉ុន សូមស្វាគមន៍ និងគាំទ្រចំពោះការប្រារព្ធខួបលើកទី២០ នៃថ្ងៃបង្កើតICC Angkorនេះ ហើយឯកឧត្តមបានស្នើឲ្យមានការរៀបចំសម្តែងជាសិល្បៈ ដែលមានលក្ខណៈទ្រង់ទ្រាយធំទៀតផង”។
No comments:
Post a Comment